ខេត្តក្រចេះ៖ ព្រឹកថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តក្រចេះ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅបន្ត ឆ្នាំ២០២០ ក្រោមអធីបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ប្រសាសន៍កោតសរសើរ និងថ្លែងអំណរគុណពីចំពោះស្មារតីចូលរួមរបស់បងប្អូនមន្ត្តី្ររាជការ ព្រះសង្ឃ កងកម្លាំងគ្រប់ប្រភេទ អាជីវករ រួមសប្បុរជន ក្នុងការបរិច្ចាកនូវថវិការផ្ទាល់ខ្លួន ដើម្បីជួយសម្រាលដល់រារដ្ឋាភិបាលសម្រាប់ទិញ វ៉ាក់សាំងចាក់ការពារជំងីកូវីដ-១៩ និងបានស្នើសុំដល់បងប្អូនដែលកំពុងធ្វើចក្តាឡីស័ក សូមអត់ធ្មត់ និងចូលរួមសហការជាមួយអាជ្ញាធរ បន្តគោរពតាមវិធានការរបស់ក្រសួង និងស្តាប់ការណែនាំរបស់អាជ្ញាធរមូលដ្ឋាន រួមបន្តបង្កើនការបង្ករបង្កើនផល និងដំណាំរួមផ្សំ ដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃ ។ និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុងស្រុក ដែលបានគោរពនិងអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត ក្នុងការផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋមូលដ្ឋាន ប្រកបដោយស្មារតីចូលរួមផុលផុស និងប្រសិទ្ធភាព នេះជាការបញ្ជាក់ថា យើងមានការយល់ដឹងច្បស់ និងមានតែការរួមគ្នាទើបអាចការពារ និងទប់ស្កាត់ជំងឺនេះបាន កុំឲ្យចូលសហគមន៍ ។
ទន្ទឹមនោះដែរ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញ ក៏មិនត្រូវភ្លេចនោះដែរចំពោះការងារបង្ករបង្កើនផល ត្រូវចុះពិនិត្យ និងតាមដានលើសកម្មភាព និងបច្ចេកទេសដាំដុះ ក៏ដូចជាការប្រើប្រាស់ពូជ រួមនិងការប្រើប្រាស់ទឹកស្រោចស្រពផងដែរ ។
គូសបញ្ជាក់ដែរថា ៖ ក្នុងកិច្ចប្រជុំបានផ្តោតទៅលើវិស័យចំនួន៣ គឺ៖ វិស័យកសិកម្ម វិស័យអភវឌ្ឍន៍ជនបទ និងវិស័យសាធារណៈការ និងដឹកជញ្ជូន ដោយក្នុងនោះវិស័យកសិកម្ម ជាលទ្ធផលផ្ទៃដីបានស្តារដំណាំស្រូវឡើងវិញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ កសិករចំនួន ២.៣៧២ គ្រួសារ បានទទួលគ្រាប់ពូជស្រូវចំនួន ២៣៧.២០០ គីឡូក្រាម ពីរាជរដ្ឋាភិបាលកម្ពុជា គិតត្រឹមថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០បានបញ្ចប់ការស្តារឡើងវិញជាស្ថាពរ ដោយស្តារបានចំនួន ១៨៧១,១៧ហ.ត ស្មើនឹង ១០៩,៧៧% ស្មើនឹង ២.៤២៣គ្រួសារ ។ វិស័យអភិវឌ្ឍន៍ជនបទ សម្រាប់ផែនការឆ្នាំ ២០២១ សម្រាប់ការងារផ្លូវ -ផ្លូវកៅស៊ូ ២ជាន់ប្រវែង៦១ គីឡូ ចុច១០០ ម៉ែត្រ ក្នុងស្រុកឆ្លូង -ផ្លូវកៅស៊ូ ២ជាន់ ក្នុងស្រុកសំបូរ ១០ គីឡូម៉ែត្រ -ស្រុកចិត្របុរី ១២ គីឡូម៉ែត្រ-ថែទាំខួបគ្រួសក្រហមស្រុកព្រែកប្រសព្វ ៩គីឡូចុច ២០០ ម៉ែត្រចិត្របុរី ៦ គីឡូម៉ែត្រ -ការងារទឹក សាងសង់អណ្ដូងស្នប់ចំនួន ២៣ អណ្ដូង មានក្នុងស្រុកព្រែកប្រសព្វ ស្រុកសំបូរ ស្នួល ចិត្របុរី -ថែទាំខួបផ្លូវចំនួន ៣ ខ្សែសរុប ២៧.៥០ គីឡូម៉ែត្រ ក្នុងស្រុកព្រែកប្រសព្វ និងចិត្របុរី-ថែទាំប្រចាំ ៥ខ្សែ សរុប ១០២.៥០ គីឡូម៉ែត្រ ក្នុងស្រុកសំបូរ ចិត្របុរី និងព្រែកប្រសព្វ -ជួសជុលផ្លូវមួយខ្សែសរុប៩ចុច៦០គីឡូម៉ែត្រក្នុងស្រុកសំបូរ ។ សម្រាប់វិស័យសាធារណៈការនិងដឹកជញ្ជូន -គម្រោងថែទាំប្រចាំផ្លូវជាតិផ្លូវខេត្តគ្រប់ប្រភេទប្រវែងសរុប ១,០២០.៤៨ គីឡូម៉ែត្រ ដោយក្នុងនោះមាន-ថែទាំប្រចាំផ្លូវជាតិផ្លូវខេត្តក្រាលកៅស៊ូប្រវែង ៣០២.៤៥ គីឡូម៉ែត្រ -ថែទាំប្រចាំផ្លូវជាតិផ្លូវខេត្តក្រាលគ្រួសក្រហមប្រវែង ៧០៦.៧៨ គីឡូម៉ែត -ផ្លូវឆ្លងកាត់ក្រុងប្រវែង ១១.២៤គីឡូម៉ែត្រ -ការងារថែទាំខួប-ជួសជុលផ្លូវជាតិលេខ ៧៣ ប្រវែង ១.៨៥០ម៉ែត្រ ទទឹង ១០ម៉ែត្រ -ជួសជុលនិងពង្រីកផ្លូវខេត្តលេខ ៣៧១ ប្រវែង ១.៧០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ និងលូមូលបណ្ដោយផ្លូវ ១.៧០០ ម៉ែត្រ -សាងសង់ផ្លូវក្រាលកៅស៊ូផ្លូវខេត្តលេខ ២៧៩ប្រវែង ៣.១៥០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ -សាងសង់លូបណ្ដោយផ្លូវជាតិលេខ ៧៣ ប្រវែង ៣.០០០ម៉ែត្រ-ការងារស្រោចកៅស៊ូ២ជាន់ ផ្លូវជាតិលេខ ៧៣ ប្រវែង ២.៧៧០ ម៉ែត្រ គុណនឹង10 ម៉ែត្រ- ការងារស្រោចកៅស៊ូ២ជាន់ ផ្លូវជាតិលេខ ៧៦ ប្រវែង ២.៦០០ម៉ែត្រ x ១០ ម៉ែត្រ .៕
No comments:
Post a Comment