ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំស្តីពីចាត់តាំក្រុមការងារ ដើម្បីសិក្សាសម្របសម្រួលដោះស្រាយ និងវាយតម្លៃលម្អិតឱ្យបានច្បាស់លាស់អំពីស្ថានភាពព្រំប្រទល់រដ្ឋបាលរវាងខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ព្រមទាំងព្រំប្រទល់ក្រុង/ស្រុក នៃខេត្តមណ្ឌលគិរី។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកស្តីទីទីចាត់រដ្ឋបាល លោកមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាល អភិបាលរងក្រុង/ស្រុកទាំងប្រាំ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា៖ ក្រុមការងារកំណត់ព្រំប្រទល់ នៃខេត្តមណ្ឌលគិរី ត្រូវចុះសិក្សាកំណត់ព្រំប្រទល់ខាងលើឱ្យបានច្បាស់លាស់ និងលើកផែនការធ្វើរបាយការណ៍យ៉ាងយូរបំផុតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ ដើម្បីដាក់ជូនក្រសួងមហាផ្ទៃ
No comments:
Post a Comment