អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្លូវបេតុងអាមេមួយខ្សែមានប្រវែង ៥៥៧ម៉ែត្រ និងចែកពូជកូនមាន់ ចំនួន ៥៥០ក្បាល ស្ថិតនៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ - កញ្ច្រៀចសែនជ័យ ដេលី

Breaking

Monday, January 4, 2021

អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្លូវបេតុងអាមេមួយខ្សែមានប្រវែង ៥៥៧ម៉ែត្រ និងចែកពូជកូនមាន់ ចំនួន ៥៥០ក្បាល ស្ថិតនៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ

ខេត្តកោះកុង៖ ថ្ងៃសៅរ៍ទី២ ខែមករា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង  អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធផ្លូវបេតុងអាមេមួយខ្សែមានប្រវែង ៥៥៧ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ និងចែកពូជកូនមាន់ ចំនួន ៥៥០ ក្បាល ស្ថិតនៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ 


ដោយមានការអញ្ជើញចូលរួមពី ក្រុមការងារថ្នាក់ខេត្ត លោកស្រីអភិបាលរង លោកស្រី លោកសមាជិកក្រុមប្រឹក្សាស្រុក លោកមេឃុំ និងលោកស្រីសមាជិកក្រុមប្រឹក្សាឃុំ កងប្រដាប់អាវុធទាំង៣ប្រភេទ លោកមេភូមិ និងប្រជាពលរដ្ឋចំនួន ២០០ នាក់ ស្រី ១៣០ នាក់ ស្ថិតនៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង៕







 

No comments:

Post a Comment

Pages