ឯកឧត្តម ជាវ តាយ អភិបាលខេត្ត អញ្ជើញចុះពិនិត្យទីតាំងពង្រីក និងសាងសង់ផ្លូវបេតុង ស្ថិតក្នុងក្រុងកំពត - កញ្ច្រៀចសែនជ័យ ដេលី

Breaking

Friday, December 11, 2020

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត អញ្ជើញចុះពិនិត្យទីតាំងពង្រីក និងសាងសង់ផ្លូវបេតុង ស្ថិតក្នុងក្រុងកំពត

ខេត្តកំពត៖ នាព្រឹកថ្ងៃសុក្រ ទី១១រោច ខែមិគសិរ ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះពិនិត្យទីតាំងពង្រីក និងសាងសង់ផ្លូវបេតុង ប្រវែង ២៨៣ម៉ែត្រ x ៩ម៉ែត្រ និងលូអមសងខាងផ្លូវ ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត (ផ្លូវនំបុ័ង ៣៣៣) ។


ឯកឧត្តម អភិបាលខេត្ត បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងថា ការសាងសង់ផ្លូវបេតុងមួយខ្សែនេះ ជាគម្រោងរបស់រដ្ឋបាលខេត្ត ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងឲ្យមានសោភ័ណភាពល្អ ស្អាត ដើម្បីប្រឡងប្រណាំងទីក្រុងស្អាតអាស៊ាន និងមានភ្ញៀវទេសចរមកលេងកំសាន្តខេត្តយើងកាន់តែច្រើនថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សុំមានការយោគយល់អធ្យាស្រ័យសម្រាប់ការរំខានរយៈពេលខ្លី ដើម្បីបានផ្លូវស្អាត សម្រាប់ប្រើប្រាស់ទាំងអស់គ្នា ”មានផ្លូវ មានសង្ឃឹម“៕




 

No comments:

Post a Comment

Pages