ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញ លើកទី១៩ អាណត្តិទី៣ ឆ្នាំ២០២០ - កញ្ច្រៀចសែនជ័យ ដេលី

Breaking

Thursday, December 10, 2020

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញ លើកទី១៩ អាណត្តិទី៣ ឆ្នាំ២០២០

ខេត្តត្បូងឃ្មុំ៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត។


កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តត្បូងឃ្មុំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។


កិច្ចប្រជុំនេះប្រព្រឹត្តិទៅ មានរបៀបវារៈចំនួន០៤ ត្រូវបានលើកឡើង រួមមាន៖ ១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី ១៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

២.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ

៣ . ពិនិត្យ ពិភាក្សា និង អនុម័ត លើសេចក្ដីព្រាងកម្មវិធីបីឆ្នាំរំកិល ឆ្នាំ២០២១ ២០២៣ របស់រដ្ឋបាលខេត្តត្បូឃ្មុំ

ទី ៤.បញ្ហាផ្សេងៗ៕





 

No comments:

Post a Comment

Pages