ខេត្តសៀមរាប៖ ជនសង្ស័យឈ្មោះ ផាន ធីតា ហៅពិក ភេទស្រី អាយុ១៦ឆ្នាំ រស់នៅ ភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ ចំណែកជន រងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ វង្ស ណាវីន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅ ភូមិពពិស សង្កាត់ក្របីរៀល ក្រុងសៀមរាប មុខរបរកសិករ។ កម្លាំងនគរបាលស្រុកពួក នៅថ្ងៃទី១២ ខែធ្នូ ឆ្នំា២០២០នេះ បានស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួនយុវតីម្នាក់ក្រោយទទួលបណ្តឹងជនរងគ្រោះករណីបាត់ម៉ូតូ។
ម្ចាស់ម៉ូតូបានឱ្យដឹងថា ពេលដែលខ្លួនជិះមកលក់បន្លែនៅផ្សារពួក ទុកម៉ូតូពុំបានចាក់សោរ ក៍ត្រូវបានជនពុំស្គាល់អត្តសញ្ញាណលួចយកទៅបាត់។
ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតមែន ដោយខ្លួនអះអាងថា បានខ្ចីម៉ូតូជិះសិននឹងយកម៉ូតូមកឲ្យម្ចាស់វិញ។ តាមពិតម៉ូតូនេះបានជ្រុះកូនសោរបាត់ថ្ងៃមុន(ម្ចាស់ធ្វើសោរថ្មី) ហើយខ្លួន(ជនសង្ស័យ)រើសបានកូនសោម៉ូតូនេះ ទុករហូតមក ទើបបានយកកូនសោរចាក់ធ្វើសកម្មភាពលួចតែម្តង ៕
No comments:
Post a Comment