អភិបាលខេត្តស្វាយរៀង ចុះពិនិត្យមើលសំណង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែក ដែលទើបនឹងសាងសង់រួចមរាល់ និងការងារពាក់ព័ន្ធនានាក្នុងបរិវេណសាលាសង្កាត់ និងប៉ុស្តិ៍រដ្ឋបាល - កញ្ច្រៀចសែនជ័យ ដេលី

Breaking

Wednesday, December 16, 2020

អភិបាលខេត្តស្វាយរៀង ចុះពិនិត្យមើលសំណង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែក ដែលទើបនឹងសាងសង់រួចមរាល់ និងការងារពាក់ព័ន្ធនានាក្នុងបរិវេណសាលាសង្កាត់ និងប៉ុស្តិ៍រដ្ឋបាល

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃពុធទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញចុះពិនិត្យមើលសំណង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែក ដែលទើបនឹងសាងសង់រួចរាល់ និងពិនិត្យការកែលម្អបន្ថែមនូវប្រព័ន្ធលូ របង ស្លាកឈ្មោះ រួមទាំងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាក្នុងបរិវេណសាលាសង្កាត់ និងប៉ុស្តិ៍រដ្ឋបាលបន្ថែមទៀត។


អញ្ជើញអមដំណើរជាមួយឯកឧត្តមអភិបាលខេត្តក្នុងឱកាសនោះ មានឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអភិបាលក្រុងស្វាយរៀង រួមទាំងលោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់គយត្របែក មន្ត្រីប៉ុស្ដិ៍នគរបាល និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។


នៅព្រឹកថ្ងៃដដែលនេះ ឯកឧត្តមអភិបាលខេត្ត និងសហការី ក៏បានអញ្ជើញចុះពិនិត្យទីតាំងតាមបណ្តោយមាត់ទន្លេវ៉ៃគោចាប់ពីចំណុចខាងត្បូងរោងភាពយន្តស្វាយរៀង រហូតដល់រង្វង់មូលនាគបាញ់ទឹក ដើម្បីរៀបចំធ្វើការជួសជុល កែលម្អសោភ័ណភាពឡើងវិញ ដូចជា ក្រាលការ៉ូឡា លាបថ្នាំបូឌា ឲ្យបានរួចរាល់មុនថ្ងៃឆ្លងឆ្នាំសកលឆ្នាំ២០២១ខាងមុខ៕







 

No comments:

Post a Comment

Pages