ពលរដ្ឋ​ចោទ​លោក នឿ​រ និង​លោក វុន ជា​សាច់ញាត្តិ​អភិបាល​ស្រុក​ស្ទឹងត្រង់ បើ​បន​ល្បែងស៊ីសង​ខ្នាត​ធំ​នួន​2​កន្លែង ក្នុង​ឃុំ​ព្រែក​កក់​ស្រុក​ស្ទឹងត្រង់​ - កញ្ច្រៀចសែនជ័យ ដេលី

Breaking

Thursday, August 4, 2022

ពលរដ្ឋ​ចោទ​លោក នឿ​រ និង​លោក វុន ជា​សាច់ញាត្តិ​អភិបាល​ស្រុក​ស្ទឹងត្រង់ បើ​បន​ល្បែងស៊ីសង​ខ្នាត​ធំ​នួន​2​កន្លែង ក្នុង​ឃុំ​ព្រែក​កក់​ស្រុក​ស្ទឹងត្រង់​

ខេត្ត​កំពង់ចាម​៖ ពលរដ្ឋ​ឃុំ​ព្រែក​កក់​ស្រុក​ស្ទឹង​ត្រង់​បាន​ចោទថា លោក នឿ​រ នឹង​លោក វុន ត្រូវជា​សាច់ញាត្តិ​របស់​លោក​អភិបាល​ស្រុក​ស្ទឹង​ត្រង់ បាន​នឹង​កំពុង​បើក​បន​ល្បែង​ដ៍​ធំ​សម្បើម​ចំនួន​2​កន្លែង ស្ថិតនៅ​តំបន់​ក្នុងភូមិ​ចំនួន គឺ​ភូមិ​ដី​ក្រហម​,​ភូមិ​គីឡូ​បី (​លើ​ភ្នំ​ព្រះ​) ក្នុង​ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។​


​ជាក់ស្តែង នៅ​រសៀល ថ្ងៃទី​01 ខែ​សីហា ឆ្នាំ​2022​នេះ បន​ល្បែង​ដ៍​ធំ​សម្បើម​(​រឺ​ហៅ​ថា កាស៊ីណូ​)​ទាំង​ពីរ​កន្លែង​នេះ​ត្រូវ​គេ​សង្កេតឃើញ​កំពុង​ប្រមូល​មនុស្ស​គ្រប់​ខេត្ត​មក​ប្តុំ​ក្បាល​គ្នា​លេង​ល្បែងស៊ីសង​ទាំង​ទាំង​ឃើញ​ដូច​ស្រម៉ោ​ចចូល​រ៉ូង រឺ​នៅក្នុង​ម្លក់​រ៉ូង​ស្រម៉ោ​ចដូច​ច្នុះ​ដែរ​។​


​ក្រុម​អ្នក​ភូមិ​ថា ក្រោយ​ពី​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​ប្រមូលប្តុំ​គ្នា​លេង​ល្បែងស៊ីសង​ចាក់ភ្នាល់​លុយ​រាប់​ម៉ឺន​ដុ​ល្កា​បែបនេះ ក៍​មាន​អ្នកខ្លះ​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ស្រុក​ស្ទឹងត្រង់ ក៍​គេ​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ចុះ​មក​ទប់​ស្កា​តរឺ បង្ក្រាប​ឡើយ​។​


​អ្នកភូមិ​បន្តថា បើ​បែប​នេះ​ត៍ទៅទៀត ពាក់ព័ន្ធ​ច្បាប់​ភូមិ​-​ឃុំ សុ​វត្ថ​ភាព​ប្រាកដ​ជា​ត្រូវ​បាន​បំផ្លាញ​ដោយសារ​តែ​មន្ត្រី​ថ្នាក់​ស្រុក​ស្ទឹងត្រង់ មួយចំនួន​តូច​ទាំងនោះ មិន​គោរព ដែល​បណ្តាលឲ្យ​មាន​ការប៉ះពាល់​ដល់​សង្គម​ជាតិ បច្ចុប្បន្ន​យ៉ាង​ធ្ងន់ធ្ងូ​។​


​យ៉ាងណា​ក៍ដោយ ប្រជាពលរដ្ឋ​ដែល​មិន​មាន​ការពាក់ព័ន្ធ​”​បន​ល្បែងស៊ីសង​ខ្នាត់​ធំ រឺ​ហៅ​ថា​បន​ល្បែងស៊ីសង​ខ្នាត​កាស៊ីណូ​”​ដែល​កំពុង​បើក​ឲ្យ​ចាក់​ភ្នល់​រាប់ម៉ឺន​ដុល្លា​អាមេរិច​ខាងលើនេះ បាន​ទទូច​ស្នើរ​អង្វរ​ដល់​ឯកឧត្តម ឯម កុសល ស្នងការដ្ឋាន​នគរបាល​ខេត្ត នឹង​ឯកឧត្តម អ៊ុន ចិន្តា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម សូម​មេត្តា​មាន​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បន​ល្បែង​កាស៊ីណូ​គ្មាន​ច្បាប់​ខាងលើ​នេះ​ផង​៕​







 

No comments:

Post a Comment

Pages