ខេត្ត កំពង់ចាម ៖ ក្រុម ប្រជាពលរដ្ឋ រស់នៅ ស្រុក ស្ទឹងត្រង់ បាន លើកឡើង ថា បន ល្បែង ល្មើស ច្បាប់ ដ៏ ធំ សម្បើម ស្ថិត នៅ ចំណុច ភូមិ ដីក្រហម និង ភូមិ គីឡូ បី លើ ភ្នំ ព្រះ ឃុំ ព្រែក កក់ ស្រុក ស្ទឹងត្រង់ ខេត្ត កំពង់ចាម កំពុង កែន ប្រជា ពលរដ្ឋ ខ្មែរ ឲ្យចូល ទៅ លេង ល្បែង នៅ ចំណុច ពី ទីតាំង នេះ យ៉ាងគំហុក ។
ជាក់ស្តែង នៅ រសៀល ថថ្ងៃទី15ខែ សីហា ឆ្នាំ 2022 នេះ ត្រូវ គេ សង្កេត់ឃើញ មាន ប្រភេទ រថយន្ត សេរី ទំនើ បបបប្រមាណជិត100 គ្រឿង រួមទាំង ម៉ូតូ ដឹក មាន់ ជល់ ជាច្រើន គ្រឿង សម្រុកចូល ទៅ ទីតាំង ល្បែងស៊ីសង ល្មើសច្បាប់ ខាងលើនេះ ។
ប្រជាពលរដ្ឋ បានអោយដឹង ទៀត ថា អ្នក ដែល ចេញមុខ បើក បន ល្បែង ល្មើសច្បាប់ ខាងលើ នេះ មានឈ្មោះ នឿ រ និង ឈ្មោះ វុន អ្នក ទាំង ពី ត្រូវ គេ ដឹងថា ជា សាច់ ញ្ញា ត្តិ របស់លោក ទន់ នេ ត អភិបាល ស្រុក ស្ទឹងត្រង់ ខេត្ត កំពង់ចាម ។
ហេតុដូចនេះ ហើយ ទើប ពលរដ្ឋ បានដាក់ ការសង្ស័យ ទៀត ថា ដោយសារ មេបន ល្បែង ទាំង 2 នាក់ ជា សាច់ ញ្ញា ត្តិ របស់លោក ទន់ នេ ត ជា អភិបាលស្រុក ស្ទឹង និង មាន ខ្នងបង្អែក ក្រាស់ បែបនេះ ទើប វង់ល្បែង មាន់ ជល់ , យូគី , អាប៉ោង , ដែល ពួកគេ បាន ចាក់ ភ្នាល់ ដាក់ៗ យ រាប់ម៉ឺន ដុល្លា អា មេ រិច នៅតែ គ្មាន កម្លាំង សមត្ថកិច្ច ចាប់ ពី ថ្នាក់ស្រុក រហូតដល់ ខេត្ត កំពង់ចាម ហ៊ាន មក ចុះ បង្ក្រាប នោះ ។
យ៉ាងណា ក៍ដោយ នៅ រសៀល ថ្ងៃ ទី 06 សីហា នេះ ក្រុមការងារ អង្គភាព សារព័ត៌មាន យើងខ្ញុំ បាន ខ ល ទូរស័ព្ទ ទៅ ឯកឧត្ត អ៊ុន ចាន់ ដា អភិបាល នៃ គណៈ អភិបាលខេត្ត កំពង់ចាម ចូល ជា ច្រើន សារ ដើម្បី សុំ ការបំភ្លឺ ពី ឯកឧត្តម តែ គ្រានោះ ពុំ មាន អ្នក លើក ទទួល ។
បើទោះជា ដូច ច្នេះ ក៏ដោយ ក៏ ប្រជាពលរដ្ឋ រស់នៅ ស្រុក ស្ទឹងត្រង់ ទាំងមូល មិន ពេញចិត្ត និង ទង្វើរ របស់ ពួកគេ ដែល បើក បន ល្បែងស៊ីសង ទាំង នេះ ឡើយ ហើយ និង ទទូច ស្នើរ សុំ ដល់ លោក ឯម កុសល ស្នងការ ខេត្ត និង ឯកឧត្តម អ៊ុន ចាន់ ដា អភិបាលខេត្ត កំពង់ ចាត់វិធានការ ទប់ស្កាត់ និង ចុះ បង្កាបផងទាន។
No comments:
Post a Comment