ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញទទួលអំណោយសប្បុរសធម៌ជូនដល់រដ្ឋបាលខេត្តកំពត - កញ្ច្រៀចសែនជ័យ ដេលី

Breaking

Sunday, December 20, 2020

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញទទួលអំណោយសប្បុរសធម៌ជូនដល់រដ្ឋបាលខេត្តកំពត

ខេត្តកំពត៖ នាព្រឹកថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០  ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត រួមជាមួយ អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត និងទីចាត់ការចំណុះសាលាខេត្ត បានអញ្ជើញទទួលអំណោយ ពីលោក ហេង ឡេង ដែលបានជួយឧបត្ថម្ភ ថវិកា ២០,០០០,០០០រៀល សម្រាប់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និង ឧបត្ថម្ភ ម៉ាសចំនួន ២០,០០០ម៉ាស ជូនដល់រដ្ឋបាលខេត្ត សម្រាប់យុទ្ធនាការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តកំពត។


នាឱកាសនោះ ឯកឧត្តម អភិបាលខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់អំណោយសប្បុរសធម៌ ដែលបានជួយឧបត្ថម្ភដល់រដ្ឋបាលខេត្តនាពេលនេះ៕




 

No comments:

Post a Comment

Pages